google7b5e4ae0a31f35ce.html តើអ្នកពិតជាចង់ប្រកបអាជិវកម្មផ្ទាល់ខ្លួនមែនឬ ? ( ត) - Dresses Made in Cambodia

Angkor Khemara

Saturday, February 23, 2019

តើអ្នកពិតជាចង់ប្រកបអាជិវកម្មផ្ទាល់ខ្លួនមែនឬ ? ( ត)

·   0

                                                      ខេមរិន្ទ កាត់ដេរ
                                                012 506 304 / 015 506 304
                                                    

                                                 
ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែសំងំគិតឱ្យបានដិតដល់ជាមុនសិន  មុននិងចាប់ផ្ដើមប្រកបអាជីវកម្មដោយខ្លួនឯង ។  អាជីវករដែលទទួលបានជោគជ័យច្រើនតែជាអ្នកដែលចេះប្រមើលមើលពីលទ្ផផលនៃការសំរេចចិត្តរបស់ខ្លួនទៅលើប្រការផ្សេងៗបានយ៉ាងល្អ  ពុំមែនធ្វើរួចហើយ
ទើបមករិះគិតតាមក្រោយនោះទេ ។
     ហេតុអ្វីដែលអ្នកគួរធ្វើ  គឺព្យាយាមគិតឱ្យល្អិតល្អន់ជាមុនណៅរាល់ការសំរេចកិច្ចការធំ ៗ។
អ្នកត្រូវរក្សារវិន័យក្នុងការត្រិះរិះពិចារណាទៅលើការសំរេចចិត្តសំខាន់ៗឱ្យបានគ្រប់ពេល ។
នេះគឺជាខ្លឹមសារក្នុងជំពូកនេះ ។
  សូមកុំភ្លេចថា  ការប្រើរពេលវេលាមួយប៉ព្រិចភ្នែកដើម្បីពិចារណាលើរឿងសំខាន់ៗ គឺជារឿងមិន
ត្រឹមត្រូវទេ ។
                                                           ខេមរិន្ទ កាត់ដេរ
                                                   012 506 304 / 015 506 304
                                                       



អ្នកពិតជាធ្លាប់ជួបប្រទះមកហើយ  អំពីការសំរេចចិត្តធ្វើអ្វីមួយបានតែមួយភ្លែតរួចក៏ចាប់ផ្ដើមធុញទ្រាន់ទៅវិញ  ឬចូលរៀនមុខវិជ្ជាជីវៈមួយ  លុះដល់ចេញពីរៀនបែរជាមកប្រកបអាជីពផ្សេងទៅវិញ ?
ការបន្ទីបន្ទាន់ទទួលយកការងារអ្វីមួយក៏មិនខុសពីការជ្រើសរើសគូស្រករអ្វីដែរ  អ្នកអាចនិងបានជួបសំណាងល្អឬអាចជួបនិងគ្រោះមិនល្អ  ដោយសារតែសំរេចចិត្តទៅតាមអារម្មណ៌មួួយភ្លែត
ឬទៅតាមសំពាធបរិយ៉ាកាស ។
   ក្រៅពីនេះ  មានការសំរេចចិត្តខ្លះទៀតកើតឡើងដោយស្វ័យប្រវត្តិដូចករណីគូស្រករដែលឱពុកម្ដាយ ទុកដាក់ឱ្យពីក្មេង  លុះធំឡើងអ្នកទាំងពីរក៏រៀបការនិងគ្នាដោយពុំចាំបាច់ត្រូវគិតអ្វីឡើយ។
ដូចគ្នាដែរមនុស្សជាច្រើនជាកូនរស់នៅជាមួយឳពុកម្ដាយដែលមានមុខរបរស្រាប់  លុះពេលធំឡើង
គេក៏ប្រកបរបរបន្តពីឳពុកម្ដាយដោយមិនចាំបាច់គិតគូរច្រើននាំឱ្យខាតពេលទេ ។ នៅមានត
                                   

Subscribe to this Blog via Email :